ពិធីបួងសួងសុំសេចក្តីសុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ វត្តព្រះសិអារ្យ ក្នុងបរិវេនប្រាសាទបាយ័ន ទឹកដីអង្គរដ៏អច្ឆរិយៈនៃកម្ពុជា

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៥នេះ នៅវត្តព្រះសិអារ្យ នីបរិវេណប្រាសាទបាយ័នទឹកដីអង្គរដ៏អច្ឆរិយៈនៃកម្ពុជា បានធ្វើពិធីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយមានការនិមន្តចូលរួមពីព្រះតេជគុណ ព្រះយសោធញាណ ឡោម សុឈាត ព្រះរាជាគណៈកិត្តិយសនិងជា ព្រះចៅអធិការវត្តព្រះសិអារ្យ រួមនឹងភិក្ខុសង្ឃជាច្រើនអង្គ និង ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯកធូ សារឿន និងលោកជំទាវ ឯកឧត្តមឧត្តមសេនីយ៍ទោ សាយ រិទ្ធិស័ក្ក និងលោកជំទាវ ឯកឧត្តមបណ្ឌិត ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប  រួមទាំងឯកឧត្តមលោកជំទាវ គណៈកម្មការចំណុះជើងវត្ត និងប្រជាពលរដ្ឋអញ្ជើញមកគ្រប់ទិសទី បានចូលរួមយ៉ាងច្រើនកុះករ បន្ទាប់ពីពិធីកាន់បិណ្ឌទៅតាមគន្លងព្រះពុទ្ធសាសនាអស់រយៈពេល ១៤ ថ្ងៃកន្លងមក ពោលគឺចាប់ពីថ្ងៃទី ១រោច ខែភទ្របទ មកដល់ថ្ងៃទី ១៤រោចខែភទ្របទនេះ ត្រូវបាបានបញ្ចប់ដោយមានការចូលរួមកាន់បិណ្ឌយ៉ាងអធិកអធម្មពីបងប្អូនប្រជាពលរដ្ឋដែលជាពុទ្ធសាសនិក។

វិស័យព្រះពុទ្ធសាសនាត្រូវបានស្ដារនិងអភិវឌ្ឍន៍ឡើងវិញ យ៉ាងឆាប់ហ័ស ទាំងបរិមាណនិងគុណភាព ហើយត្រូវបានក្លាយជាកម្លាំងស្នូលនៃសុខដុមនីយកម្ម រវាងអ្នកកាន់ព្រះពុទ្ធសាសនាជាមួយអ្នកកាន់ជំនឿ និងសាសនាផ្សេងៗទៀត ដែលកំពុងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះព្រះពុទ្ធសាសនា បានចាក់ឬសយ៉ាងជ្រៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាដែលជាទីពឹងនៃការស្វែងរកសេចក្តីសុខ និងសេចក្តីចម្រើន ក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិ។ បច្ចុប្បន្នក៏ដូចជាទៅពេលអនាគតរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រតិបត្តិខាងសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងការគាំទ្រសាសនាផ្សេងៗទៀតដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលខិតខំឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ជាពិសេសទប់ស្កាត់ក្នុងការធ្វើអាជីវកម្មលើសាសនា ប្រឆាំងលើការរើសអើង បែងចែករវាងប្រជាជននិងប្រជាជន ដែលបណ្ដាលមកពីភាគខុសគ្នាខាងជំនឿ និងសាសនា ដើម្បីប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ដែលជាកម្លាំងសាមគ្គីមួយដ៏ខ្លាំងក្លាក្នុងការការពារសុខសន្តិភាព និងការឯកភាពជាតិ និងការជំរុញអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចជាតិជានិរន្តគ្រប់វិស័យផងដែរ

រាយការណ៍ដោយ៖ទីភ្នាក់ងារសារព័ត៌មាន សៀមរាបទាន់ ហេតុការណ៍

Leave a Reply

Your email address will not be published. Required fields are marked *