ពិធីបង្សុកូល បានធ្វើឡើងដោយ ក្រុមគ្រួសារត្រកូល ឯក ហើយបានមូលមតិគ្នាប្រារព្វធ្វើកម្មវិធីក្នុងវត្តតាហង្សសារ៉ារ៉ាម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ ញាតិមិត្តបងប្អូនក្រុក្រុមគ្រួសារ ត្រកូល ឯក បានមូលមតិគ្នា ផ្តើមកម្មវិធីបង្សុកូលនេះ ធ្វើឡើង នៅវត្តតាហង្សសារ៉ារ៉ាម  ដែលស្ថិតក្នុងភូមិមានជ័យ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប 

ក្នុងគោលបំណង របស់ក្រុមគ្រួសារត្រកូលឯក ទាំងអស់ គឺដើម្បីឧទ្ទិសកុសល ជូនដល់ញាតិការទាំង៧សន្ដាន រួមទាំងជីដូន ជីតា ជិតឆ្ងាយ ទាំងអស់ ដែលបានចែកឋាន ទៅហើយនោះ បានទទួលនូវ ភោជនីយ៍អាហារ ដែលបានវេរ ប្រគេន ព្រះសង្ឃ ចំនួន១១អង្គ។

បន្ទាប់មកឩបាសក ហឿយ  ព្រមទាំង បុត្រា បុត្រី និងញាតិបងប្អូន ក្នុងត្រកូល ឯក ទាំងអស់បាន ប្រគេនទេយ្យទានដល់ ព្រះសង្ឃចំនួន ១១ អង្គ រួមមាន៖  ភេសជ្ជៈមានទឹកក្រូច និង ទឹកបរិសុទ្ធ រួមទាំងថវិការ ក្នុងព្រះសង្ឃ១អង្គ ទទួលបានបច្ច័យចំនួន៥ម៉ឺនរៀលក្រៅពីនោះទៅទៀត ក្រុមគ្រួសារក្រកូលឯក បាន ឧបត្ថម្ភ ថវិការ ចែកជូនដល់លោកតា លោកយាយដែលមកចូលរួមបង្សុកូលក្នុងវត្តចំនួនជាង៤០ នាក់ ក្នុងម្នាក់ៗទទួល បាន២ម៉ឺនរៀលផងដែរ។

អ្នកផ្ដើមកម្មវិធីបុណ្យរួមមាន៖ លោកឧបាសិកា លួត និងឧបាសក ហឿយ ព្រមទាំងកូនចៅក្រកូល ឯក ទាំងអស់ផងដែរ។

កម្មវិធីនេះប្រព្រឹត្ត ទៅដោយ ភាពជោគជ័យ និងទទួលបាននូវស្នាម ញញឹមពី បងប្អូនទាំងអស់រួមទាំងកូនចៅ ចៅទួតទាំងអស់ដែលបានធ្វើនូវកម្មវិធីនេះឡើងហើយពួកគាត់ទាំងអសគ្នានឹងផ្តើមកម្មវិធីនេះនៅឆ្នាំក្រោយៗទៀត៕

ដោយ៖ សារព័ត៌មានសៀមរាបទាន់ហេតុការណ៍

Leave a Reply

Your email address will not be published. Required fields are marked *