ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦

ខេត្តកំពង់ចាម លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ និងពិធីសំណេះសំណាល ចែកប័ណ្ណសរសើរដល់មន្ត្រីដែរបានខិតខំបំពេញតួនាទីភារកិច្ចបានល្អប្រសើរ

ឆ្លៀតក្នុងឱកាសនេះដែរលោកប្រធានពន្ធនាគារបានកោតសរសើរនឹងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ដែរបានខិតខំបំពេញតួនាទីភារកិច្ចកន្លងមកទទួលបានលទ្ធផលល្អប្រសើរជូនអង្គភាព និងបានជំរុញបន្ថែមអោយខិតខំកិច្ចសហការ សាមគ្គីភាពផ្ទៃក្នុង និងបានដាក់ទិសដៅការងារបន្ត៖

ពង្រឹងការងារត្រួតពិនិត្យឆែកឆេររកសម្ភារដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុង

ពង្រឹងការការពារសុវត្ថិភាព ពេលដឹកនាំជនជាប់ឃុំឡើងសវនាការ និងត្រឡប់មកអង្គភាពវិញ

ពង្រឹងការការពារជនជាប់ឃុំ ពេលទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខាងក្រៅ

បន្តកិច្ចសហការជាមួយជាវិទ្យាស្ថានបច្ចេកទេសខេត្តដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងមុខរបរដល់ជនជាប់ឃុំ

បន្តកិច្ចសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តដើម្បីសិក្សាអប់រំដល់ជនជាប់ឃុំ

បន្តកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដើម្បីសុំឱសថ និងពិនិត្យព្យាបាលជំងឺជនជាប់ឃុំ

បន្តស្វែងរក អង្គការ និងមន្ទីរដែរជាដៃគូដើម្បីសិក្សាអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ជនជាប់ឃុំ

ត្រូវបន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ និងការប្រើប្រាស់គ្រឿងញៀន

ត្រូវបន្តយកចិត្តទុកដាក់លើអនាម័យសុខភាពជនជាប់ឃុំ។

ព្រឹកថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២ ០២៥ នៅពន្ធនាគារខេត្តកំពង់ចាម

រូបភាព ពន្ធនាគារខេត្តកំពង់ចាម

សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍

សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ

ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199

Leave a Reply

Your email address will not be published. Required fields are marked *