គ្រួសារកងទ័ពចំនួន ៣១៤គ្រួសារ ដែលបានជម្លៀសពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាពស្នាក់នៅស្រុកស្រីស្នំ បានទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

សៀមរាប នៅថ្ងៃអង្គារទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ិន រុន និង ឯកឧត្តម ម៉ិត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្ត និង អាជ្ញាធរស្រុក បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនគ្រួសារកងទ័ព ដែលបានជម្លៀសពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាបដែលស្នាក់នៅក្នុងស្រុកស្រីស្នំ ចំនួន ៣១៤គ្រួសារ ដែលអំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល ១គីឡូ ទឹកសុទ្ធ ១កេស កន្ទេល១ មុង១ និងភួយ១។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសប្បុរសជន ដែលមានចិត្តសប្បុរសក្នុងស្មារតីខ្មែរជួយខ្មែរដោយចូលរួមឧបត្ថម្ភគាំទ្រនូវធនធានផ្ទាល់ខ្លួន ដល់បងប្អូនប្រជាពលរដ្ឋយើងដែលបានជម្លៀសខ្លួនមកកាន់ខេត្តសៀមរាបរកទីតាំងសុវត្ថិភាព។ រដ្ឋបាលខេត្ត ក៏បានអំពាវនាវឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុនសហគ្រាស ពាណិជ្ជករ អាជីវករ និង បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តាក្រុង ស្រុក អាចចូលរួមបន្តឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បានតាមរយៈក្រុង ស្រុកផ្ទាល់ ឬតាមរយៈរដ្ឋបាលខេត្តសៀមរាប៕

សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍

សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ

ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199

Leave a Reply

Your email address will not be published. Required fields are marked *