ពលរដ្ឋប្រទះឃើញសពបុរសម្នាក់ត្រូវបានគេដឹកតាមរថយន្តទំនើបយកមកកប់ចោល

ខេត្តបន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាល មិនទាន់អាចបញ្ជាក់លម្អិតនៅឡើយទេ ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញ និងរាយការជូនសមត្ថកិច្ច ករណីប្រទះឃេីញ សាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ  ត្រូវបានគេដឹកតាមរថយន្ត ទំនើបម៉ាក Lexus ពាក់ស្លាកលេខ កម្ពុជា ST-1001 យកមកប្លុងចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាមជ័យ

ប្រភពព័ត៌មានពីសមត្ថកិច្ចព្រំដែន បានអោយដឹងថា កាលពីវេលាម៉ោង១៣ និង១០នាទី រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានរាយការណ៍ករណី ប្រទះឃេីញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ម៉ាកLexus ពាក់ស្លាកលេខ កម្ពុជា ST-1001 និងរថយន្តមួយទៀត ម៉ាកដូចគ្នា ពាក់ស្លាកលេខភ្នំពេញ 2CA-6968 យកទៅប្លុងចោលត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាមជ័យ

ភ្លាមៗនោះ យោធា៥០៣ ដឹកនាំកម្លាំងកង៥០៣ ចំនួន០២នាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកចំនួន១៥នាក់ កម្លាំងប្រជាការពារភូមិបឹងស្នោរ ចំនួន៥នាក់ បានចុះដល់ទីតាំងកេីតហេតុ ធ្វើការកាយដីយកសាកសព ជាសាកសពបុរសសង្ស័យជាជនជាតិបរទេស និងធ្វេីកោសល្យវិច្ច័យសាកសពជាបុរស តែមិនបានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡេីយទេ

ក្រោយប្រទះឃើញសាកសពខាងលើ សមត្ថកិច្ចបានបន្តនីតិវិធី ឈានដល់ការរកឃើញរថយន្តសង្ស័យទាំងពីរគ្រឿង នៅក្នុងតំបន់អភិវឌ្ឍន៍ (ភូមិចិន) និងឃាត់ខ្លួនជនបរទេសសង្ស័យពាក់ព័ន្ធ បីនាក់ មានជនជាតិចិនម្នាក់ និងមីយ៉ាន់ម៉ា២នាក់ បញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ មហាជនបានដាក់ការសង្ស័យថា ជាករណីឃាតកម្មជាជនជាតិចិន ព្រោះរថយន្តដែលគេថតបាន ជារថយន្តទំនើបដែលនៅឃុំអូរបីជាន់ សំបូរទៅដោយជនជាតិចិនជិះ ចេញចូលក្នុងតំបន់អភិវឌ្ឍន៍មួយកន្លែង ដែលទីនោះពពេញដោយជនបរទេស និងជាទីតាំងអនឡាញផង ហើយតែងមានករណីចាប់បង្ខាំង និងឃាតកម្មកើតឡើងលើជនបរទេសគ្នាឯង៕

Leave a Reply

Your email address will not be published. Required fields are marked *