កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់រយៈពេលជាច្រើនថ្ងៃរហូតពន្លាតដែនដី ទៅសហការណ៍ជាមួយ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង

ភ្នំពេញ៖ ពន្លាតដែនសមត្ថកិច្ចឆ្លងខេត្ត ភ្នំពេញស្វាយរៀង រកឃើញគ្រឿងញៀនជិត ៣គីឡូក្រាម! អាវុធហត្ថរាជធានីភ្នំពេញ បើកការស្រាវជ្រាវករណីគ្រឿងញៀន អស់រយៈពេលជាច្រើនថ្ងៃ រហូតពន្លាតដែនដី ទៅសហការណ៍ជាមួយ កម្លាំងអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងថ្ងៃទី០៥ ទី០៦ ខែឧសភា ឆ្នាំ២០២៥ បានការឆែកឆេរបីទីតាំង ជាបន្តបន្ទាប់ រកឃើញថ្នាំញៀន ប្រភេទក្រាមពណ៌សថ្លា សរុបចំនួន ០៤កញ្ចប់ (ធំតូច) ស្មើនឹង ២គីឡូ ៦ខាំ ៩២.៧០ក្រាម , ដប់កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១, ថង់សម្រាប់ច្រកគ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ឈ្មោះ ឡេង វាសនាហៅក្រៅតឿ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង ឈ្មោះ សេងគឹមសៀង ហៅសៀង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសំរោង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *