រដ្ឋបាលខេត្តសៀមរាបអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ  អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានគណៈអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់ដឹកនាំ អង្គភាពមន្ទីរនានាក្នុងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ របស់រដ្ឋបាលខេត្ត ជូនដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៥…

ចាប់ខ្លួនស្ត្រីមេតុងទីនម្នាក់នៅខេត្តសៀមរាបដែលពូកែខាងជេរប្រម៉ាតគេ ឃុំខ្លួនដាក់ពន្ធនាគារ

ខេត្តសៀមរាប៖ ស្ត្រីម្នាក់ដែលគេដឹងថា៖ជាមេតុងទីន រស់នៅក្នុងខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនប្រគល់ឲ្យស្ថាប័នតុលាការនិងចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារ។ ការចាប់ខ្លួនបានធ្វើឡើងកាលពីថ្ងៃស្រុកទី០៤ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប។ តាមដីការបស់ចៅក្រមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា៖ ផ្តន្ទាទោសលើឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ(គេចខ្លួន) ដាក់ពន្ធនាគារកំណត់រយៈពេល ២ (ពីរ)ឆ្នាំ ពីបទ៖ គំរាមហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៤នឹងកាលពីអំឡុងឆ្នាំខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ ២.បង្គាប់ឱ្យចាប់ខ្លួន–ឃុំខ្លួនឈ្មោះ ចិន ស្រីដា តាមអំណាចនៃសាលក្រមនេះ…

ជនសង្ស័យចំនួន៥នាក់ត្រូវបានអាវុធហត្ថបញ្ជូន ទៅសាលាដំបូងពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង១២នឹង៣០នាទីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ឃាត់ខ្លួនជនសង្ស័យ៖ចំនួន០៥នាក់ ១–ឈ្មោះ ប៊ុនឈឿន រ៉ាឈីត ហៅ ឆាតភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ…

ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ដើម្បីប្រមូលធាតុចូល និងសំណូមពរដាក់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។ ក្នុងឱកាសនោះ លោកប្រធាន ទេស វិបុល បានលើកសំណូមពរចំនួន២គឺ៖ទី១.ស្នើសុំពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ និង ទី២.សុំឱ្យក្រសួងព័ត៌មាន និងសមត្ថកិច្ចពាក់ព័ន្ធ តុលាការ ពិនិត្យលើធាតុផ្សំបទល្មើស ជាពិសេស «បទល្មើសកំហែងយកប្រាក់» មុននឹងចាប់ឃាត់ខ្លួន អ្នកសារព័ត៌មានណាម្នាក់។ គួរបញ្ជាក់ថា តាមគោលការណ៍ច្បាប់ រាល់ការចោទប្រកាន់ លើបុគ្គលណាម្នាក់ថា មានបទល្មើស លុះត្រាតែមានធាតុផ្សំ៣…

ស.ស.យ.ក. ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ជួយជំរុញការផ្សព្វផ្សាយអំពីអង្គរសង្ក្រាន្តដើម្បីផ្សព្វផ្សាយគោលដៅទេចរណ៍របស់ខេត្តសៀមរាប និងសិល្បៈវប្បធម៌របស់ខ្មែរ

ខេត្រប៖មន្ត្រីជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិការក្នុងបណ្តាញសង្គម និងមគ្គុទ្ទេសទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ឲ្យបានទូលំទូលាយ ព្រោះការណ៍នេះជាផ្នែកមួយនៃការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាការផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌របស់ខ្មែរ។ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្តឆ្នាំ២០២៥ ឯកឧត្តម សុខ សប្បាយណា បានមានប្រសាសន៍ថា អង្គរសង្ក្រាន្ត បានបង្កើតឡើងគឺដើម្បីជាតិ ដើម្បីបំផុសស្មារតីថា ខ្មែរធ្វើបាន ។ ចាប់តាំងពីឆ្នាំ២០១៣មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗនិងបានគាស់កកាយនូវទម្រង់សិល្បៈ វប្បធម៌…

ញៀវទេសចរដែលមានបំណងចង់មកកម្សាន្ត នៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅតែអាចរកកន្លែងស្នាក់នៅបាននេះបើតាមការអះអាងពីលោកធិម សេរីវុឌ្ឍ

ខេត្តសៀមរាប៖ ថ្លែងប្រាប់អ្នកសារព័ត៍មាន លោក ធិម សេរីវុឌ្ឍ នៅសល់តែប៉ុន្មានជាង១០ថ្ងៃទៀតតែប៉ុណ្ណោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ ដែលគេរំពឹងថា៖ព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកកម្សាន្តធ្វើឱ្យចំណូលបានទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។ នេះបើតាមការអះអាង របស់លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប លោកបន្តថា៖ រហូតមកដល់ពេលនេះប្រតិបត្តិករទេសចរណ៍ទាំងអស់នៅក្នុងខេត្តសៀមរាប គឺបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តសៀមរាបយើង នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆាប់ៗនេះ ។ ដោយឡែក៖សណ្ឋាគារនៅតាមបណ្តោយផ្លូវចាប់ពីស្តុបពេទ្យគន្ធបុប្ផាទៅដល់ស្ពានអតីតអាងក្រពើមានការកក់បន្ទប់ស្នាក់នៅប្រមាណ៩៥%ហើយ សណ្ឋាគារនៅតាមបណ្តោយផ្លូវជាតិលេខ៦ចាប់ពីស្តុបចុងកៅស៊ូរហូតមកដល់រង្វង់មូលជ័យវ័រ្មនទី៧ មានការកក់បន្ទប់ស្នាក់មានប្រមាណ៨៥% ចំពោះសណ្ឋាគារដែលនៅឆ្ងាយៗពីតំបន់ទាំងនេះ មានការកក់ប្រមាណជា៦០ទៅ៦៥%។…