ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចបង្រ្កាបក្រុមជួញដូរគ្រឿងញៀនប្រុស –ស្រីចំនួន០៥នាក់ នៅក្នុងនោះយោងតាមប្រភពបានឲ្យដឹងថា៖ចំណោម០៥នាក់មានម្នាក់ជាភរិយាមន្ត្រីនគរបាលខេត្តបាត់ដំបងផងដែរ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់បង កាលពីថ្ងៃសៅរ៍ទី០៥ខែមេសា ឆ្នាំ២០២៥ នេះ បន្ទាប់ពីសួរនាំរួចដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ។
ជនសង្ស័យ៖ជួញដូរគ្រឿងញៀនទាំង០៥នាក់រួមមាន៖ ១–ឈ្មោះ ចែត ស្រីមុំ ភេទស្រី អាយុ៣២ឆ្ឆ្នាំជាមេខ្លោងដែលមានស្វាមីជាមន្ត្រីនគរបាលឈ្មោះ កោ ស៊ុនកាំង មានតួនាទីនាយការិយាល័យព្រហ្ម ទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបង ។ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល។
២–ឈ្មោះ យាន ស្រីនិក ហៅចាន់នី ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិតាគ្រាម ឃុំតាគ្រាមស្រុករតនមណ្ឌល ៣–ឈ្មោះ វ៉ាត ណៃ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃពោធ៏ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ៤–ឈ្មោះ មឿន ប៊ុនថន ភេទប្រុស អាយុ២៦ឆ្នាំ និង៥–ឈ្មោះ ម៉ៃ ចិន្តា ភេទប្រុស អាយុ៤០ឆ្នាំ ជន២នាក់នេះ នៅភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ។មន្ត្រី ជំនាញដកហូតបានវត្ថុតាងបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ចំនួន៥៨កញ្ចប់ មានទម្ងន់២១,៦៥ក្រាម ម៉ូតូដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសចំនួន០២គ្រឿង និង សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។
ទោះយ៉ាងណាលោក សូ ឌី ប្រធានមន្ទីរប្រឆាំងបទល្មើសនៃបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា៖ ពេលនេះ ជនសង្ស័យ៖ទាំង០៥នាក់ កំពុងស្ថិតក្នុងដៃតុលាការចាត់ការតាមនីតិវិធីច្បាប់៕