ខេត្តបាត់ដំបង៖ ឈ្មួញដឹកជញ្ជូនត្រីក្លាសេ គ្មានលិខិតអនុញ្ញាត ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបបានដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥និង៣០នាទី លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានធ្វើការឃាត់រថយន្ត០១គ្រឿង ម៉ាកHyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច ភូមិអន្លង់រៃ…
Author: srbreaking
កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៖ ប្រុសស្រី២នាក់ ដែលជាមុខសញ្ញាលួចកាច់សោករម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ ដោយអនុវត្តបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃសៅរ៍ទី០៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២នឹង១០នាទីទៀបភ្លឺ សមត្ថកិច្ចជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ៖ បានចំនួន២នាក់ នៅចំណុចបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ករណីជនសង្ស័យ៖បានធ្វេីសកម្មភាពចូលលួចកាច់សោរកម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1AC-7032 បានសម្រេច កាលពីថ្ងៃស្រុកទី០២ ខែមេសា ឆ្នាំ២០២៥ នៅវេលា…
ល្បែងមាន់ជលអនឡាញក្បែរអធិការដ្ឋាននគរបាលស្រុកសំពៅលូន ក្រុមអ្នកប្រកបមុខរបរលេងល្បែងនាំគ្នាភ្នាល់សុីសង ដោយសេរីមិនមានអ្នកចុះបង្ក្រាប
ខេត្តសៀមរាប៖ សម្លេងស្រែកហ៊ូរកញ្ចៀវ ឡូឡា ចេញពីកន្លែងល្បែងមាន់ជលអនឡាញ ២កន្លែង ក្នុងស្រុកតែមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការធុញទ្រាំ និងកង្វល់ រឿងភូមិ–ឃុំ មានសុវត្ថិភាព ព្រោះតែមានល្បែងសុីសង កើតមានដែលអជ្ញាធរសមត្ថកិច្ចក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង សម្ងំស្ងៀម ខណៈដែលរាជរដ្ឋាភិបាលប្រកាសបិទល្បែងនឹងបង្រ្កាបដូចភ្លៀងរលឹម តែបនល្បែងខាងលើនេះមិនត្រូវបានសមត្ថកិច្ចបង្រ្កាបឬបិទចោលនោះទេ ។ ទីតាំងល្បែងមាន់ជល់អនឡាញ២កន្លែង កំពុងលេងស្រែកហ៊ោកញ្រ្ជៀវផ្អើលអស់អ្នកភូមិ ក៏មានការភ័យខ្លាចនឹងក្រុមអ្នកញៀនល្បែងទាំងនោះ ហើយអាជ្ញាធរសមត្ថកិច្ចសឹងតែជាកូនជាមេរបស់មេឈ្មួញល្បែងដែលគេបានដាក់ថ្នាំសណ្តំឲ្យនៅស្ងៀម ដែលមានទីតាំងទី១ ស្ថិតនៅ ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងទីតាំងទី២ ស្ថិតនៅ តារាងបាល់ជិតបុរីស្រីសុបិន…
កម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនីនោះទេ បើទោះបីសម្រាប់នាំចេញទីផ្សារក្រៅប្រទេសក៍ ដោយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា៖ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនី (E-Cigarettes) នៅក្នុងប្រទេសឡើយ ទោះបីជាគោលដៅនៃការផលិតនោះគឺសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសក៏ដោយ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥–២០៣០ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីបារម្ភចំពោះការប្រើប្រាស់បារីអគ្គិសនីដែលកំពុងកើនឡើង ជាពិសេសក្នុងចំណោមសិស្សសាលា ។ សម្តេចបានបញ្ជាក់ថា៖ គ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់បារីប្រភេទនេះ និងបានដាស់តឿនសិស្សានុសិស្សឱ្យចៀសវាងការសេពគប់បារីអគ្គិសនី ហើយងាកមកខិតខំសិក្សារៀនសូត្រវិញ។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងទៀតថា៖ កាលពីពេលថ្មីៗនេះ មានប្រទេសមួយបានស្នើរសុំបើករោងចក្រផលិតបារីអគ្គិសនីនៅកម្ពុជា រហូតដល់ថ្នាក់រដ្ឋមន្ត្រីរបស់ប្រទេសនោះបានជួបពិភាក្សាជាមួយលោកជំទាវ…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េ ជាទិន្នន័យថ្មីដែលវាស់វែងដោយប្រព័ន្ធបច្ចេកទេស ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា៖ផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េជាទិន្នន័យថ្មីដែលវាស់វែង ដោយប្រព័ន្ធបច្ចេកទេស ច្បាស់លាស់កាលពីឆ្នាំ២០១២ ហើយមិនទាន់រាប់បញ្ចូលផ្ទៃកោះនៅឡើយនោះទេ។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានជុំនួបលើកទី៧ នៅមជ្ឈមណ្ឌលសន្និបាតនឹងពិព័រណ៌អន្តរជាតិជ្រោយចង្វារ CCIC កាលពីល្ងាចថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា៖ ម្សិលម្ងៃនេះខ្ញុំបាននិយាយអំពីរឿង ផ្ទៃក្រឡាដីរបស់កម្ពុជា ផ្ទៃក្រឡាដីរបស់កម្ពុជា ដែលយើងតែងតែទន្ទេញចាំមាត់តាំងពីតូចមក គឺ១៨១,០៣៥…
ឃាត់ខ្លួនស្រ្តី២នាក់ករណីប្រើហិង្សាលើនារីជាអតីតសង្សាររបស់ប្ដី
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២៣និង៣០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ៖ចំនួនួ០២នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស .ប្រើដំបងមូល. ប្រើដៃនិងបើករថយន្តម៉ាកRaptor ដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង។ ប៉ូលីសក្រុងភ្នំពេញបានឲ្យដឹងថា៖ជនសង្ស័យ៖ ១–ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ២–ឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ…
ថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ក្នុងភូមិកំបោរ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ០៥គ្រួសារ
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក សុខ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុក និងជា ប្រធានគណៈកម្មាធការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងជាតំណាង ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិកំបោរ ឃុំចន្លាស់ដៃ…
សមត្ថកិច្ចជំនាញឃាត់ខ្លួនបុរស់ម្នាក់ ធ្លាប់ជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ ករណីគ្រឿងញៀន
ខេត្តកោះកុង៖ កាលពីថ្ងៃពុធទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៨នឹង២០នាទី នៅចំណុចផ្លូវកែងពន្ធដារ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបានឃាត់ខ្លួនជនសង្ស័យ៖ ០១នាក់ឈ្មោះ តូ គឹមឡុង ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់ដើមថ្កូវ ខណ្ឌចំការមន។ ដោយជនសង្ស័យ៖ ខាងលើធ្លាប់ជាប់ពន្ធនាគារ រយៈពេល២ឆ្នាំ (ករណីគ្រឿងញៀន)។ +ករណី៖ លួចមានស្ថានទម្ងន់ទោស(ទូរស័ព្ទ០១គ្រឿង )ពីជនរងគ្រោះនៅចំនុចស្ថានីយ៍ប្រេងឥន្ធនៈសុវណ្ណភូមិ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ វត្ថុតាងដកហូត៖ ម៉ូតូ០១គ្រឿងម៉ាក NEX ពណ៌ខ្មៅ…
ស្នងការរាជធានីភ្នំពេញ ប្រកាសផ្ដល់ប្រាក់លើកទឹកចិត្ត ២លានរៀល ដល់នគរបាលខណ្ឌណាមួយដែលបង្ក្រាបបានបទល្មើសឆក់មួយករណី
ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសផ្ដល់ទឹកប្រាក់លើកទឹកចិត្តចំនួន ២លានរៀល ដល់នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌណាមួយ ក្នុងចំណោមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បើបង្ក្រាបបានបទល្មើសឆក់បានមួយករណី។ ការប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តលើការបង្ក្រាបបទល្មើសឆក់នេះ ធ្វើឡើងនៅពេលលោកស្នងការអញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការបង្ក្រាបប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៥ កាលពីថ្ងៃទី៣០ ខែមេសា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តលើការបង្ក្រាបបទល្មើសឆក់នេះ ធ្វើឡើងនៅពេលលោកស្នងការអញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការបង្ក្រាបប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៥ កាលពីថ្ងៃទី៣០…
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាលឆ្នាំពាក់ព័ន្ធ
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥វេលាម៉ោង ០៩នឹង៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាលឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូ។…