ភ្លៀងធ្លាក់ទឹកជំនន់ហូរចូលស្ទឹង និងបង្កការជន់លិចផ្លូវ ភូមិសាស្រ្តស្រុកសំឡូត

ខេត្តបាត់ដំបង៖ អាជ្ញាធរបង្កើនការប្រុងប្រយត្ន័ចំពោះប្រជាពលរដ្ឋដោយសាមានភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្តាលភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង មានទឹកជំនន់ហូរចាក់យ៉ាងគំហុក នៅថ្ងៃអាទិត្យទី៣១ ខែសីហា ឆ្នាំ២០២៥ នេះ ទឹកបានហូរចូលក្នុង ស្ទឹង ព្រែក ប្រឡាយនានា ដែល ជា ប្រភពទឹក និងបង្កការជន់លិចផ្លូវ លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធដ ទៃទៀតក្នុងឃុំខ្លះនៃស្រុកសំឡូត ។ ដោយពិនិត្យឃេីញដូចនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានដាក់វិធានការជាបន្ទាន់ដល់កងកម្លាំងនគរបាលក្រុង–ស្រុក និងវរៈព្រំដែនគោក ដែលពាក់ព័ន្ធរួមទាំងកងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរ…

សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មលេីស្រ្តីជនជាតិអង់គ្លេសនៅកោះពេជ្របានហើយ

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្បំបែកសំណុំរឿងករណី ឃាតកម្មទៅលើស្រ្តីរងគ្រោះជនជាតិអង់គ្លេសនៅកោះពេជ្របានហើយ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់បង្រ្កាបបានស្រ្តីសង្ស័យជនជាតិកុងហ្គោ០១នាក់ នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី៣០ខែសីហាឆ្នាំ២០២៥ នៅចំណុចហាងសាឡនយីហោZOLA ផ្ទះលេខ105H ផ្លូវលេខ200​ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ដែលស្រ្តីសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចាក់និងអា…ករ សម្លាប់ស្ត្រីរងគ្រោះ០១នាក់ជាជនជាតិអង់គ្លេសបណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០២៥ វេលាម៉ោង២៣និង៤០នាទី នៅចំណុចសួនច្បារមុខសាលាក្រុងកោះពេជ្រ​ វិថីសួនច្បារ​…

សោកស្តាយបំផុតសត្វដំរីឡាក់គីដ៍ល្បីត្រូវបានស្លាប់

យោងតាមការរៀមរាប់ របស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីក្រៀមក្រំ និងសូមជម្រាបជូនដំណឹងដល់សាធារណជន អំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ«ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រនេះ។ ក្រុមពេទ្យសត្វរបស់យើងបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ«ឡាក់គី»បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។ ក្នុងឱកាសនេះ រដ្ឋបាលព្រៃឈើសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង…

ឃាត់ខ្លួនគ្រូបង្រៀនម្នាក់បង្គាប់ឲ្យសិស្សស្រី ថតរូបអាក្រាតកាយ ជាថ្នូរបានពិន្ទុល្អ ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារ

ខេត្តកណ្ដាល៖ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល លោក ស្វាយ តុញ បានចេញដីកាឃុំខ្លួនគ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ គ្រូបង្រៀនរូបនេះ ត្រូវបានលោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ពីបទ«គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ» និង «រុកកួនខាងផ្លូវភេទ»។ នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលបានឲ្យភ្នាក់ងារ Fresh News ប្រចាំខេត្ត ដឹងនៅថ្ងៃទី១១ ខែសីហា…

លួចគេបានវាគ្រាន់ពេលគេតាមទាន់វ៉ៃប៉ោងមុខ ! កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ករណី (ឆក់ខ្សែក)

ខេត្តបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភួងសុខហាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រហែល២១និង៤០នាទី កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ករណីធ្វើសកម្មភាពឆក់ខ្សែ ក របស់ជនរងគ្រោះឈ្មោះ គុំធៀន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ខណៈពេលដែលជនរងគ្រោះកំពុងឈរលេងជាមួយនឹងកូនស្រី នៅចំណុចមុខបុរីមានជ័យ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត…

បុរស០២នាក់ ត្រូវកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនបញ្ជូនទៅតុលាការ ! ពាក់ព័ន្ធករណីលួច និងករណីគ្រឿងញៀន

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប​ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់1296​ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួច ដែលបង្កឡើងដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពលួចយកម៉ូតូ នៅចំណុចភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុង.ខេត្តសៀមរាប។​ ភ្លាមៗនោះ បន្ទាប់ពីទទួលបណ្ដឹង កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យចំនួន ០២នាក់​ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី។ ជនសង្ស័យ​ទាំង០២នាក់ មានឈ្មោះ ថា ផាត ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះវេងម៉េង ភេទប្រុស អាយុ២៣ឆ្នាំ ។ ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនបានលួចម៉ូតូពិតប្រាកដមែន​ និងធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។  បច្ចុប្បន្នជនសង្ស័យទាំង០២នាក់…

ឆ្លៀតឱកាសឃើញ​ជនរងគ្រោះ​ដួល​ម៉ូតូ​មិនរត់ទៅជួយ​បែជាទៅលួច​លុយ​ និង​ ទូរស័ព្ទ​ជនរងគ្រោះ​ ទៅវិញ

ខេត្តកំពង់ធំ​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​​​  ធ្វើ​ការឃាត់ខ្លូន បន្ទាប់​ពី​ជនសង្ស័យ​ បន្លំ​លួច លុយ និងទូរស័ព្ទ របស់ជនរងគ្រោះឈ្មោះ ទេព លីតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ថិតនៅចំណុចកែងលក់បបរក្បែរវត្តធម្មយុត្តិ ក្នុងភូមិកំពង់រទេះសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ ខណៈ​ជនរងគ្រោះ​កំពុង​ដួល​ម៉ូតូ​ ករណីនេះបានកើតឡើងនៅថ្ងៃទី១២​ ខែ​ កក្កដា​ ឆ្នាំ​ ២០២៥​ ម៉ោង១០នឹង២០នាទី ។ ជនសង្ស័យឈ្មោះ ហេង…

ពលរដ្ឋប្រទះឃើញសពលង់ទឹកនៅភូមិស្រះស្រង់ខាងជេីង​ មិនមែនរឿងឃាតកម្ម

ឥទ្ធិពលគ្រឿងញៀនធ្វើអោយជនកំណាចម្នាក់កាប់ទៅលើជនរងគ្រោះរហូតបាត់បង់ជីវិតភ្លាមៗ

ខេត្តបាត់ដំបង៖ ករណីជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការឡោមព័ទ្ធចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីជននោះបានធ្វើសកម្មភាពស្ទាក់វាយនិងកាប់បុរសម្នាក់ដែលកំពុងជិះម៉ូតូបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩និង២០នាទី ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែរវត្តជោតឹក ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ធី ឈុន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AO-9339…

ប៉ូលិសខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ

ខេត្តសៀមរាប៖ ដោយបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤នឹង០០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចខាងលិចស្ពានព្រះឥន្ទកោសី ដែលស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លុះដល់វេលាម៉ោង ១៥នឹង២០នាទី ជនសង្ស័យឈ្មោះ ទី គឹមហួរភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបបានធ្វើដំណើរឆ្លងកាត់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក…