ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាមចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។ តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅនិងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។ វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេច លុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ នៅព្រឹកស្អែក…
សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើ.ហិ.ង្សា ដោយចេតនា មានស្ថានទម្ងន់ទោស
សៀមរាប៖ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាបក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើ.ហិ.ង្សា ដោយចេតនា មានស្ថានទម្ងន់ទោស (កា.ប់ជនរងគ្រោះដោយប្រើកាំ.បិតបុ័ងតោ) នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិដកពោធិ៍…
ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប
ខេត្តសៀមរាប៖ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី ស្នងការនគរបាលខេត្ត និងជាអនុប្រធានប្រចាំការសមាគមខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាលក្រុង–ស្រុក,…
ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ ក្នុងខេត្តសៀមរាប
ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការអមដំណើរដោយមន្ទីរពាក់ព័ន្ធរួមមាន មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរព័ត៌មានខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលអង្គរជុំ ស្រុកសហរីស្នំ…
អាវុធហត្ថខេត្តសៀមរាប អំពាវនាវដល់មហាជនសូមប្រុងប្រយ័ត្នចំពោះជនឆ្លៀតឱកាសលួចទ្រព្យសម្បត្តិមានតម្លៃផ្សេងៗជាពិសេសករណីលួចម៉ូតូ
ខេត្តសៀមរាប៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់ម៉ូតូ។ បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវរហូតនៅវេលាម៉ោង ២០:៣០នាទី ថ្ងៃខែដដែល ទើបឈានដល់ការកំណត់មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ នៅចំណុច ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាបខេត្តសៀមរាប។ លុះដល់ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀត នៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២លើកពិតប្រាកដមែន…
សង្វៀនជល់មាន់ដ៏ធំនៅក្រុងប៉ោយប៉ែតបើកលេងដោយសេរី ខណៈអាជ្ញាធរសមត្ថកិច្ចមិនមានវិធានការបង្រ្កាប
ខេត្តបន្ទាយមានជ័យ៖ តើអ្នកណានៅពីក្រោយខ្នងឈ្មោះ បូ រា ទើបបុគ្គលរូបនេះមិនញញើតច្បាប់បើកល្បែងស៊ីសងជលមាន់ខ្នាយដែកខុសច្បាប់នៅក្រុងប៉ោយប៉ែតបើកលេងបានដោយរលូនស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទ័យមានជ័យ។ ពាក់ព័ន្ធល្បែងសុីសងនេះមហាជនបានរិះគន់សមត្ថកិច្ចក្រុងប៉ោយប៉ែត ថាបានមើលរំលង ចំពោះបនល្បែងដ៍ធំមួយនេះដោយមិនបង្ក្រាបទុកអោយដំណើការលេងដោយអាណាធិបតេយ្យបែបនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណាវិញ? ថ្មីៗនេះសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់និងរាយការណ៍ចំពោះទីតាំងល្បែងជលមាន់ដ៍ធំខាងលើនេះបន្តែ មិនមានការចុះហាមឃាត់បង្ក្រាបលើល្បែងស៊ីសងមួយនេះនោះឡើយ ប្រហែលលោក បូរា ដែលជាអ្នកមើលការខុសត្រូវដល់ស្ទាតជំនាញក្នុងបនល្បែងមួយនេះមានខ្នងបង្អែករឹងមាំនៅពីក្រោយឬយ៉ាងណាទើប សមត្ថកិច្ចក្រុងប៉ោយប៉ែតមិនហ៊ានចុះបង្ក្រាបចាប់ពីថ្នាក់មូលរដ្ឋានរហូតដល់ថ្នាក់ខេត្ត។ ក្នុងករណីនេះបានបង្ហាញនូវភាពអសកម្មមន្ត្រីមួយចំនួន ឬ មានអ្វីបាំងភ្នែកមើលមិនឃើញទើបបណ្ដោយអោយល្បែងស៊ីសងមាន់ជល់ប្រមូលផ្ដុំគ្នាលេងជារៀងរាល់ថ្ងៃ ផ្ទុយពីរអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ ដូចជាល្បែងបែបប្រពៃណី រួមមានបៀរ អាប៉ោង…
ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំនាយអាវុធហត្ថ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលប្រព្រឹត្តិនៅវិមានរំលឹកគុណអតីតវីរយុទ្ធជន…
កម្លាំងនគរបាលខេត្តសៀមរាបបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តសៀមរាប៖ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាបក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទី កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្រ្កាប និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី អំពើលួច(ម៉ូតូចំនួន ០១គ្រឿង)…
ល្បែងសុីសងជល់មាន់ តាមទូរទស្សន៍អនឡាញ បានរីករាលដាលក្នុងស្រុកសំពៅលូន សមត្ថកិច្ចរក្សាភាពស្ងាត់ស្ងៀម
ខេត្តបាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍ ល្បែងភ្នាល់សុីសងជល់មាន់ តាមទូរទស្សន៍អនឡាញ កំពុងដំណេីការដោយរលូនជាច្រើនកន្លែងនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ប្រភពក្រុមអ្នកដែលញៀនល្បែងទាំងនោះបានចេញពីកន្លែងលេងមកនាំគ្នានិយាយថា ចាញ់អស់៣០មុឺនឬ៤០មុឺនចូលតែមួយភ្លែត ចុះទំរាំ ចូលរាល់ថ្ងៃអស់ប៉ុន្មានទៅ ? បញ្ហានេះប្រាកដណាស់ច្បាស់ជានាំទុកដល់ក្រុមគ្រួសារប្រពន្ធកូន ជាក់ជាមិនខានឡើយ ព្រោះតែចាញ់ល្បែងភ្នាល់សុីសង កើតចេញទៅជាអំពើហង្សារ។ល។ សេចក្តីរាយការណ៍បន្ថែម ចំពោះល្បែងដែលកំពុងរីករាលដាលបើកលេងដោយសេរីខាងលើនេះសមត្តកិច្ចពាក់ពន្ធ័ខាងលើនេះមិនឃេីញមានការបង្ក្រាបទល់តែសោះ ធ្វើអោយមហាជនរិះគន់ចំៗថា ប្រហែលជាអាចទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំង បើកល្បែងនេះហើយមើលទៅ ដោយផ្តូរជាថ្នូរ ទើបគ្មានការបង្រ្កាបនឹងទប់ស្កាត់ចំពោះល្បែងដែលកំពុងកើតឡើងក្នុងមូលរដ្ឋានរបស់ខ្លួនទៅវិញ ។ ប្រភពបន្តថា ល្បែងសុីសងខាងលើនេះបានបើកលេងដោយសេរី បែរជាសមត្ថកិច្ចស្រុកសំពៅលូន មិនអនុវត្ថតាមបទបញ្ជារបស់ថ្នាក់លេីហេីយយកសុវត្ថិភាពភូមិឃុំដែលថ្នាក់លេីដាក់មកទុកក្រោយខ្នងយ៉ាងរំភេីយ ។…
អង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តតាហង្សសរារ៉ាម
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយទាំង៧ភូមិចំណុះជើង វត្តតាហង្សសរារ៉ាម ទាំងអស់បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី នៅភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងខ័ណ្ឌសីមា និងដើម្បីប្រមូលបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃនិងកសាងហេដ្ឋារចនាសម្ព័ននិងសមិទ្ធិផលនានាក្នុងវត្តតាហង្សសរារ៉ាម ដែលជាប្រយោជន៍រួមសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូលផងដែរ ។ ព្រះជិនវំសបាលោ សេង ហុង និងជា ព្រះគ្រូចៅអធិការវត្តតាហង្សសរារ៉ាម បានមានថេរដីកាថា កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា…
